សូមធ្វើតាមជំហានៗដូចខាងក្រោមៈ
- ចូលទៅកាន់គណនី Facebook របស់អ្នក។
- ចុចលើ Account => Account Setting (សូមមើលរូបខាងក្រោម)។
- ចុចលើរបា Mobile បន្ទាប់មក ចុចលើឃ្លា Register for Facebook Text Messages
- ជ្រើសរើសប្រទេសដែលអ្នករស់នៅ និងជ្រើសរើស Carrier(ប្រភពផ្តល់សេវាទូរស័ព្ទ) បន្ទាប់មកចុចលើ Next
- លោកអ្នកនឹងបានឃើញការបង្រៀន ប្រើ Text Message តួយ៉ាងដើម្បីផ្ងើរសារជាអក្សរតាមរយៈលេខដែលបានផ្តល់ឲ្យ។ ការបង្រៀននេះគឺ ផ្សេងៗគ្នាទៅតាម ប្រទេស និងCarrier។ ប្រើទូរស័ព្ទដៃរបស់អ្នក និងផ្ងើរសារមួយ ទៅកាន់លេខដែលបានផ្តល់នៅក្នុង ការបង្រៀន។ ចុចប៊ូតុង Next ដើម្បីបន្ត។
- រង់ចាំពីរបីនាទី(តែខ្ញុំរង់ចាំជិតដប់នាទី) ដើម្បីទទួលលេខកូដពី Facebook ផ្ងើរមកកាន់ទូរស័ព្ទរបស់អ្នកវិញ។ ក្រោយពេលទទួលបានលេខកូដហើយ នោះសូមបញ្ចូលវាទៅក្នុងប្រអប់"Enter the code here" ។ ចុចប៊ូតុង Confirm ដើម្បីបញ្ជាក់។
- អ្នកនឹងបានឃើញលេខទូរស័ព្ទដៃរបស់លោកអ្នក នៅខាងក្រោមរបា Mobil ក្រោយពេលដែលការបញ្ជាក់ទទួលបានជោគជ័យ។ ភ្លាមៗនេះអ្នកនឹងទទួល Facebook Update នៅលើទូរស័ព្ទរបស់លោកអ្នក។
No comments:
Post a Comment